ឯកឧត្តម ជា ពិសី អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនាវត្ថុជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែល


ថ្ងៃអង្គារ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង៣០ នាទី លោកអនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនាវត្ថុជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែល ស្ថិតក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចំនួន ៤៩ ប័ណ្ណកម្មសិទ្ធិ ។ ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ចៅសង្កាត់ មន្ត្រីជំនាញ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជា ៧០ នាក់ ផងដែរ ។