ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា ទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យពលរដ្ឋខ្លួនប្រយ័ត្ន នៅទីប្រជុំជន ពុំមានឥទ្ធិពល ឬបំផ្លាញដំណើរ ការបោះឆ្នោតទេ


ភ្នំពេញ ៖ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ស្ថាន ទូតអាមេរិកប្រចំាកម្ពុជា ដែលណែនាំឲ្យពលរដ្ឋ របស់ខ្លួនមានការ ប្រុងប្រយ័ត្នខ្ពស់ និងជៀស វាងនៅក្បែរទីប្រជុំដែលមានមនុស្សច្រើន ក្នុងអំឡុងថ្ងៃបោះឆ្នោតជាតិ មិនប៉ះពាល់ និងពុំមាន ឥទ្ធិពល ឬឧបសគ្គប្រឆំាង ឬបំផ្លាញដំណើរ ការបោះឆ្នោតឡើយ។

កាលពីថ្ងៃទី២៤ កក្កដា នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូត អាមេរិកប្រចាំកម្ពុជា ដោយបានណែនាំឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្ន និងជៀសវាងកន្លែង មានមនុស្ស ច្រើននៅអំឡុងថ្ងៃបោះឆ្នោត ព្រោះអាចមានការជួបប្រមូលផ្តុំ ផ្នែកនយាយបាយ ការប្រឆាំង តវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ ទោះបីកន្លងមកថ្មីៗនេះ ការប្រមូលផ្តុំផ្នែកនយោបាយ ភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមាន ការប្រឈមដាក់គ្នា ដោយមិនមានសញ្ញា ព្រមានទុកជាមុនឡើយ។

ឯកឧត្តម ផៃ ស៊ីផាន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៥ កក្កដា នេះថា ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចំាកម្ពុជា ដែលធ្វើការណែនំា ព្រមានដល់ ប្រជាពលដ្ឋអាមេរិកំាង ដែលស្ថិតនៅកម្ពុជា ឲ្យធ្វើការប្រុងប្រយ័ត្នក្នុងស្ថានភាពខ្ពស់ និងជៀសវាងវត្តមាននៅក្បែរទីប្រជុំដែលមានហ្វូងមនុស្សច្រើន ក្នុងកិច្ចថែរក្សាសុវត្ថិភាព របស់ពលរដ្ឋអាមេរិកំាងនោះ គឺជាវិធានធម្មតានៃរដ្ឋាភិបាលអាមេរិក ។

លោកបន្តថា ដោយសង្គមអាមេរិកំាងតែងតែប្រឈម និងភាពហិង្សាសម្លាប់មនុស្ស រាល់រូប ភាពជាប្រចំា ដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិកំាង មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារ ពលរដ្ឋរបស់គេពីភាពឃោរឃៅទំាងនោះ ។

ឯកឧត្តមបន្ថែមថា ការប្រកាសព័ត៌មាននៃការណែនំាឲ្យប្រុង ប្រយ័ត្នខ្ពស់របស់អាមេរិក គ្រាន់តែ កិច្ចការពារជាមុនប៉ុណ្ណោះ ពុំមែនឆ្លើយតបនឹងភាពជាក់ស្តែងនោះឡើយ ។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា “ខ្ញុំយល់ឃើញថា ការប្រកាសព័ត៌មានរបស់ស្ថានទូត អាមេរិក ប្រចំាកម្ពុជា ពុំមានឥទ្ធិពល ឬឧបសគ្គណាមួយប្រឆំាង ឬបំផ្លាញដំណើរការបោះឆ្នោត សកលរបស់កម្ពុជាដែលធ្វើឡើងមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខយ៉ាងខ្លី ហើយការបោះឆ្នោតសកលនេះ ជាការសម្រេចចិត្តខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចថែរក្សា ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការទទួលខុសត្រូវជោគវាសនា ដោយខ្លួន ឯងដែលគ្មាន បរទេសណាជ្រៀតជ្រែកបានឡើយ” ។

ឯកឧត្តមបន្ថែមទៀតថា ស្ថានភាពដំណើរការនៃកិច្ចយុទ្ធនាការស្វែងរកសន្លឹកឆ្នោត របស់គណបក្ស ទំាង២០ បានប្រព្រឹត្តទៅដោយរលូន ដែលគ្មានឧបទ្ទវហេតុណាមួយគួរ ឲ្យចាប់អារម្មណ៍ឡើយ ៕