កិច្ចប្រជុំលើកទី១របស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការផលិតស្នាដៃភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃអង្គារ៍៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រួលការផលិតស្នាដៃភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំនិងពិភាក្សាជាមួយឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យភាពយន្តនិងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផលិតករភាពយន្តជាតិនិងអន្តរជាតិសំដៅជំរុញកម្ពុជាឲ្យក្លាយជាដែនដីនៃការថតភាពយន្ត។