ឯកឧត្តម​ អ៊ី ឈាន អញ្ជើញ​ជួប​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន


ព្រឹកថ្ងៃអង្គារ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម​ អ៊ី ឈាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​អមដំណើរ​ដោយ​ឯកឧត្តម​ កើត សុធា ប្រធាន​បក្ស​ខេត្ត ​និង​ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាល​ខេត្ត ​រួម​ទាំង​ក្រុម​ការងារ​បាន​អញ្ជើញ​ជួប​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ។

សុខុមាលភាពប្រជាពលរដ្ឋ ជាសុខទុក្ខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា!