ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីតែងតាំង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «ជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប»


ថ្ងៃអង្គារ ០៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីតែងតាំង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «ជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» រួមជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៊ឺរ៉ុប នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។