ក្រសួងសុខាភិបាលធ្វើសេចក្តីប្រកាសពត៏មានពីវិធីទប់ស្កាត់វីរុស្ស ហ្សីកា (ZIKA)


ទោះជាបច្ចុប្បន្នកម្ពុជានៅមិនទាន់មានអ្នកឆ្លងវីរុស្សហ្ស៊ីកា ជាថ្មីក្តី ក៏ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអំពីការបង្ការកុំអោយ ឆ្លងវីរុស្សហ្ស៊ីកា( Zika)សំរាប់ស្ត្រីមានផ្ទៃពោះនិងប្រជាពលរដ្ឋទូទៅ ដោយសារប្រទេសជិតខាងកម្ពុជាស្ទើរទាំងអស់កំពុងជួបការឆ្លងរាលដាលនៃ ជម្ងឺនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ១៣កញ្ញា ក្រសួងបានបញ្ជាក់ថា កម្ពុជាធ្លាប់មានកើតជម្ងឺហ្ស៊ីកានេះ៧ករណីចន្លោះឆ្នាំ២០០៧និង ២០១០តែអ្នកជម្ងឺបានជាអស់ហើយ និងចាប់តាំងពីពេលនោះរហូតដល់បច្ចុប្បន្ន ក្រសួងមិនបានសង្កេតឃើញមានការកើតជម្ងឺនេះទៀតទេ។
ទោះជា យ៉ាងណា ដោយសារប្រទេសជិតខាង ជាពិសេសសិង្ហបុរី កំពុងរងការរាតត្បាតខ្លាំង ក្រសួងបានណែនាំអំពីវិធីបង្ការកុំអោយកើតជម្ងឺនេះ ជាពិសេសស្ត្រីមានផ្ទៃពោះឬគំរោងមានផ្ទៃពោះ ហើយវិធីការពារដូចគ្នានឹងការការពារជម្ងឺគ្រុនឈាមដែរ ដោយកុំអោយមូសខាំ  តែបន្ថែមរួមភេទដោយសុវត្ថិភាពមួយទៀត។

c2

c3