ឯកឧត្តម អ៊ី ឈាន បានអញ្ជើញចុះសួរសុខទុក្ខស្រ្តីឈ្មោះ ឈឿន សោភី និងស្វាមីឈ្មោះ មិច ហ៊ន ដែលបានសម្រាលកូនបានមួយយប់ មុនថ្ងៃបោះឆ្នោតមកដល់ដល់គេហដ្ឋានផ្ទាល់


ក្រោយចប់ការសាកសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរួចមក ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខស្រ្តីឈ្មោះ ឈឿន សោភី និងស្វាមីឈ្មោះ មិច ហ៊ន ដែលបានសម្រាលកូនបានមួយយប់ មុនថ្ងៃបោះឆ្នោតមកដល់ដល់គេហដ្ឋានផ្ទាល់ស្ថិតនៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ហើយបានតស៊ូស្ម័គ្រចិត្តទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ។

ឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះទឹកចិត្ត និងស្មារតីរបស់ប្អូនស្រី ទោះកំពុងជួបការលំបាកផ្នែកសុខភាពយ៉ាងណាក្តី ក៏បានតស៊ូចេញទៅបោះឆ្នោតដែរ ។