ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០៥ គ្រឿង ត្រូវបានដាក់ឲ្យដំណើរការបូមទឹកសង្គ្រោះដំណាំស្រូវវស្សាជួបការខ្វះខាតទឹក របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ


គិតត្រឹមព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) សរុបចំនួន ០៥ គ្រឿង ត្រូវបានដាក់ឲ្យដំណើរការបូមទឹកសង្គ្រោះដំណាំស្រូវវស្សាជួបការខ្វះខាតទឹក របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ។

ផ្ទៃដីដំណាំស្រូវវស្សាជួបការខ្វះខាតទឹក និងកំពុងត្រូវបានសង្គ្រោះខាងលើ សរុបមានប្រមាណ ៤០០ ហិកតា នៅក្នុងស្រុកក្រុុងចំនួន ០៣ ក្នុងនោះមាន ៖
១. ស្រុកគងពិសី ឃុំព្រះនិព្វាន ផ្ទៃដីប្រមាណ ២៤០ ហិកតា និងប្រើប្រាស់ម៉ាស៊ីនបូមទឹក ចំនួន ០៣ គ្រឿង ។
២. ស្រុកសំរោងទង ឃុំតាំងក្រូច ផ្ទៃដីប្រមាណ ៨៥ ហិកតា និងប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ០១ គ្រឿង ។
៣. ក្រុងច្បារមន សង្កាត់រការធំ ផ្ទៃដីប្រមាណ ៧៥ ហិកតា និងប្រើប្រាស់ម៉ាស៊ីនបូមទឹក ចំនួន ០១ គ្រឿង ។