ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើងកម្ពស់


នៅខណៈនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំកម្លាំងលើកទំនប់ នៅសង្កាត់ព្រះបាទ ភូមិបាចុង ដើម្បីទប់ទឹកជំនន់ទន្លេមេគង្គកុំឲ្យហូរចូលក្រុងស្ទឹងត្រែង។

សូមបញ្ជាក់ថា គិតមកដល់ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៩៣ ម ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម ប៉ុណ្ណោះ៕
———
នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។