លោកជំទាវ ហ៊ុន ម៉ាណា បានចែកជូនអំណោយដល់ប្រជាពលរដ្ឋនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ


នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦លោកជំទាវ ហ៊ុន ម៉ាណា បានចែកជូនអំណោយដល់ប្រជាពលរដ្ឋ និងលោកយាយលោកតា ៦៦០ នាក់ ដែលជាអំណោយមនុស្សធម៌ពីសម្តេចតេជោនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ស្ថិតក្នុងបរិវេណវត្តច័ន្ទបុរីវង្ស និងវត្តមុនីប្រសិទ្ធីវង្ស ក្នុងទឹកដីសង្កាត់ព្រែកភ្នៅ, សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ លោកតា លោកយាយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុបចំនួន៦៦០នាក់បានទទួលអំណោយមនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ព្រមទាំងបានទទួលទានអាហារសាមគ្គីយ៉ាងឈ្ងុយឆ្ងាញ់មួយពេលផងដែរ៕

D1

D2

D3

D4