ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានឹងទទួល បានអាសនៈ ដ៏ច្រើនលើសលុប នៅក្នុងរដ្ឋសភា


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានឹងទទួល បានអាសនៈ ដ៏ច្រើនលើសលុប នៅក្នុងរដ្ឋសភា ចំពោះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នេះ។

ឯកឧត្តម សុខ ឥសា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៧៧,៧៧ភាគរយ ត្រូវជា៤លាន៨សែននាក់ជាង យើងមិនទាន់ដឹងតួលេខពិតប្រាកដទេ គឺយើងមានសុទិដ្ឋនិយមថា គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈ ដ៏ច្រើនលើសលុបនៅក្នុងរដ្ឋសភា”

គួររំលឹកថា បើតាមលទ្ធផលបឋម ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៩ កក្កដា បានឲ្យដឹងថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោតមានចំនួន ៦,៨៨៥,៧២៩ នាក់ស្មើ៨២,១៧% នៃចំនួនអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៨,៣៨០,២១៧ នាក់។

បើតាមការផ្សព្វផ្សាយពីសារព័ត៌មាន AFP បក្សប្រជាជន នឹងទទួលបានអាសនៈ១២៥ សម្រាប់អាសនៈទាំងមូលក្នុងរដ្ឋសភា៕