ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានរៀបចំពិធីជប់លៀងអបអរសាទរជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា


ឃុំកោះកែវ-ស្រុកល្វាឯម÷ នៅថ្ងៃទី4-5/8/18 ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធានគណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ និងសហការី បានរៀបចំពិធីជប់លៀងអបអរសាទរជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី 6 នេះ ជូនដល់សមាជិកបក្សឃុំកោះកែវ និងថ្លែង អំណរគុណដល់ពួកគាត់ ។

ក្នុងពិធីជប់លៀងទាំងពីរថ្ងៃនេះ ពេលថ្ងៃមានតន្រ្តីច្រៀងកំដររាំលេងយ៉ាងសប្បាយ ហើយពេលយប់មានល្ខោនមកពីខេត្ត កំពង់ចាម សំដែងទស្សនាកំសាន្តរហូតទល់ភ្លឺទាំងពីរយប់ផងដែរ។