ទំនប់អាងទឹកកញ្ចំ កំពុងរងការគម្រាមកំហែងដោយទឹកជំនន់ទន្លេមេគង្គក្រោម


ទំនប់អាងទឹកកញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង កំពុងរងការគម្រាមកំហែងដោយទឹកជំនន់ទន្លេមេគង្គក្រោម ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍ទប់ទល់នឹងការហូរច្រោះ ។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់ ៦,៦៦ ម ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន មានកម្ពស់ ៧,៥០ ម ។ ទឹកបានលិចចូលតាមបណ្តាព្រែក អាងទឹក បឹងបួធម្មជាតិ និងផ្ទៃដីមួយចំនួន ដែលនៅតំបន់ទំនាបជាបន្តបន្ទាប់ ។