ឯកឧត្តម យឹម សុខុម និង ឯកឧត្តម វ៉ី សំណាង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២


កំពង់ស្ពឺព្រឹកថ្ងៃច័ន្ទ ១០រោច ខែទុតិយសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ សាលាខេត្ត លោកអភិបាលក្រុង ស្រុក និងលោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមានៈ

១.ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ៥១

២.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥០

៣.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត

៤.ពិនិត្យ និងអនុម័តផែនការថវិកាឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត

៥.បញ្ហាផ្សេងៗ

៦.កំណត់របៀបវារៈទីកន្លែង និងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់ ។