ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធ ចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋនៅឃុំតាំងសំរោង និងឃុំព្រៃរំដួល


ខេត្តកំពង់ស្ពឺ រសៀលថ្ងៃច័ន្ទ ១០រោច ខែទុតិយសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល បានដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធ ចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋនៅឃុំតាំងសំរោង និងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ចំនួន៦៥គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ។