ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញបើកសិក្ខាសាលា ស្តីពី “វិធាន និងនីតិវិធីប្រតិបតិ្តពាណិជ្ជកិច្ចលើធាតុចូលក្នុងផលិតកម្មកសិកម្ម ”


នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំសិក្ខាសាលា ស្តីពី “វិធាន និងនីតិវិធីប្រតិបតិ្តពាណិជ្ជកិច្ចលើធាតុចូលក្នុងផលិតកម្មកសិកម្ម ” ក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ពាណិជ្ជករថ្នាំកសិកម្មនិងជីកសិកម្មសម្រាប់ជាត្រីវិស័យបង្ហាញផ្លូវក្នុងការចូលរួមធ្វើឱ្យការគ្រប់ គ្រងពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាព និងអាចផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ កសិករដែលប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ក៏ដូចជាការចូលរួមរបស់ផ្នែកឯកជន ដើម្បីធ្វើឱុ្យសម្រេចជោគជ័យលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មព្រមទាំងគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពី ការគ្រប់គ្រងពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្មឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលានេះបានប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តំណាង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកឧកញ្ញ៉ា លោកលោកស្រី ជាប្រធានក្រុមហ៊ុន និងអាជីវករ ថ្នាំកសិកម្ម និងជីកសិកម្ម នៅថ្ងៃទី២០-២១ ខែ សីហា ឆ្នំា២០១៨ នាសណ្ឋាគារ ស្ទឹងសង្កែ ខេត្តបាត់ដំបង ។