សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា មត្តេយ្យសាលា និងវិទ្យាល័យ ហ៊ុន សែន កោះញែក


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ សាលាបឋមសិក្សា មត្តេយ្យសាលា និងវិទ្យាល័យ ហ៊ុន សែន កោះញែក  ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦      ខណៈសម្តេចអញ្ជើញចុះបំពេញបេសកកម្ម ពិនិត្យសមិទ្ធផលនានា និងការអភិវឌ្ឍនៅតាម ខេត្តភូមិភាគឦសាន។
នៅក្នុងការចុះពិនិត្យ និងសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់អាគារសិក្សា ថ្មី១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ និងទីចាត់១ខ្នង មាន៣បន្ទប់ ព្រមទាំងចាក់បេតុងផ្លូវ ចូលសាលា និងព័ទ្ធរបងជុំវិញឲ្យសាលាបឋមសិក្សា និងសាលាមត្តេយ្យ។ រីឯវិទ្យាល័យវិញ សម្តេចបានផ្តល់អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អាគារស្នាក់នៅសម្រាប់គ្រូ និងសិស្សចំនួន២ខ្នង ដោយ១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់ (សរុបស្មើនឹង២០បន្ទប់) និងទីចាត់ ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងរៀបចំតារាងបាល់ទាត់ បាល់ទះ និងចាក់ផ្លូវបេតុងចូលសាលា ផងដែរ។
San Hun Sen 16-09-2016 (1)
San Hun Sen 16-09-2016 (2)
San Hun Sen 16-09-2016 (3)
San Hun Sen 16-09-2016 (4)
San Hun Sen 16-09-2016 (5)
San Hun Sen 16-09-2016 (6)
San Hun Sen 16-09-2016 (7)
San Hun Sen 16-09-2016 (8)