ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមរបស់លោក Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ


នៅព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមរបស់លោក Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅទីស្តីការក្រសួង។