សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីកម្មករជាងមួយម៉ឺននាក់នៅខេត្តកណ្តាល


កាលពីព្រឹកមិញ ថ្ងៃទី ២៣ សីហា ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។

ក្នុងពេលអញ្ជើញមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតពីបងប្អូនកូនក្មួយកម្មករកម្មការិនី។ សកម្មភាពដែលបង្ហាញនូវក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតគឺតាមតាមរយៈសុំចាប់ឱបដៃ,ឱបថើបថ្ពាល់,និងថតសែលហ្វីប្រកបដោយទឹកមុខញញឹមក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានអារម្មណ៍កក់ក្តៅបំផុតចំពោះទឹកចិត្តគោរពស្រឡាញ់សម្តេចប្រៀបដូចជាឪពុក, ជាពូ, និងជាអុំនៅដូចនៅក្នុងក្រុមគ្រួសារតែមួយ។

សម្តេចតេជោ ហ៊ុន សែន សន្យានឹងបន្តចុះជួបបងប្អូន កូនក្មួយកម្មករកម្មការនីនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីសុខទុក្ខ, ល័ក្ខខ័ណ្ឌការងារ, ទំនាក់ទំនងរវាងកម្មករ និយោជិត និងនិយោជិក និងសំនូមពរនានាដើម្បីដោះស្រាយជួយកម្មករអោយទទួលបាននូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរនិងអត្ថប្រយោជន៍ជាច្រើនថែមទៀត៕