កិច្ច​ប្រជុំ​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ​​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ


រាជធានី​ភ្នំពេញ​៖ បន្ទាប់​​ពី​​ទទួល​​ដុំ​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​៖ ២០​ សីហា ២០១៨ ​ពី​អប្បមាទ​ទូទាំង​ប្រទេស ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ និង​គណៈកម្មការ​កណ្ដាល​មណ្ឌល​កំណែ បាន​រៀប​ចំ​កិច្ច​ប្រជុំ​​​នៅ​​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​​​​នៅ​វេលា​ម៉ោង​៩:៣០ មុន​ពេល​ដឹក​ជញ្ជូន​ដុំ​កិច្ចការ​​ទៅ​កាន់​មណ្ឌល​កំណែ​រៀង​ៗ​ខ្លួន​។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធ​ស័ក ព.ស.​២៥៦២ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ៕