ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ​របស់គណកម្មការ​គ្រប់​គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្ត​ព្រះ​វិហារ


នាព្រឹកថ្ងៃ១១កើត ខែស្រាពណ៌ សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២/០៨/២០១៨ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ​របស់គណកម្មការ​គ្រប់​គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្ត​ព្រះ​វិហារ ក្នុងគោលបំណង់ដាក់ចេញផែនការ ការគ្រប់គ្រង លើកកម្ពស់គុណភាពសេវា ផលិតផលទេសចរណ៍ ការស្វែងរកអ្នកវិនិយោគលើវិស័យទេសចរណ៍ ព្រមទាំងស្រាវជ្រាវសក្តានុពលទេសចរណ៍ក្នុងខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

​យោងតាម​របាយការណ៍ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​វិហារ​ បានអោយដឹងថា​ សេវាកម្ម​ទេសចរណ៍​នៅទូទាំង​ខេត្ត​ព្រះ​វិហារ​ ​មាន​ :
-​ សណ្ឋាគារ​មាន​ ០៣កន្លែង​ មានបន្ទប់​ ១២០
-​ ម៉ូតែលមាន​ ០១កន្លែង​ មានបន្ទប់​ ៣០
-​ ផ្ទះ​សំណាក់​ ៤២កន្លែង​ មាន​បន្ទប់​ ៥២២
-​ អាហារ​ដ្ឋាន​ ៤២កន្លែង​ មានកៅអី​ ១​ ៧៦៦
-​ សេវា​កម្សាន្ត​ ២២កន្លែង​
-​ មគ្គុទេ្ទសទេសចរណ៍​មានតែ​ ៣៥នាក់ និងមានសេវាដឹកជញ្ជូនភ្ញៀវ​មានចំនួន​ ៤៥គ្រឿងដែរ។