ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះសិក្សាគម្រោងសាងសង់ឡើងវិញស្ថានីយបូមទឹក ខ្សាច់សរ


ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដើម្បីចុះសិក្សាគម្រោងសាងសង់ឡើងវិញស្ថានីយបូមទឹក ខ្សាច់សរ ស្ថិតក្នុងភូមិខ្សាច់សរ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។