ប្រធានគណបក្សប្រជាកម្ពុជាខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សស្រុកកែវសីមាទាំងអស់


មណ្ឌលគិរីះ ដើម្បីអបអរសាទរជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងក្រុមការងាថ្នាក់ខេត្ត ចុះជួយឃុំ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សស្រុកកែវសីមា ដែល បានគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំស្រែខ្ទុម ស្រុកកែវសីមា នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង បានជម្រុញដល់មន្រ្តីសមាជិក សមាជិកាគណបក្សទាំងអស់ បន្តរួបរួមសាមគ្គីគ្នា និងខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានទ្វេដង ដើម្បីជាការតបស្នងចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។