អភិបាលស្រុកអូររាំងឪ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិថ្មីសែនជ័យ


រសៀលថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦ នេះ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ រួមជាមួយលោកអភិបាលរងស្រុក, លោកនាយករដ្ឋបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ដើម្បីបានដឹងពីបញ្ហាប្រឈមផ្សេងៗ ងាយស្រួលរិះរកដំណោះស្រាយជូនពួកគាត់ ។