សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលពិនិត្យ និងជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូរពងមាន់ និងគរុសិស្ស នៅមជ្ឈមណ្ឌលគរុកោស្យ និងវិក្រឹត្យការ ភូមិភាគស្ទឹងត្រែង


ក្នុងដំណើរបំពេញបេសកកម្មទៅកាន់ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលពិនិត្យ និងជួបសំណេះ សំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូរពងមាន់ ស្ថិតក្នុងភូមិរាជានុគោល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង និងគរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យ និងវិក្រឹត្យការភូមិភាគស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងរៀបចំ ទីលានកីឡា ជូនដល់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនអូរពង់មាន់ និងផ្តល់អគារ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ជូនបឋមសិក្សាអនុវត្ត។ ចំពោះផ្នែកគរុកោសល្យ សម្តេចផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ជួសជុលអគារចាស់ៗឡើងវិញ ព្រមទាំងផ្តល់ជូនការចំណាយសម្រាប់គរុសិស្សធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាប។
Samdech hun sen 17-09-2016  (2) Samdech hun sen 17-09-2016  (3) Samdech hun sen 17-09-2016  (5) Samdech hun sen 17-09-2016  (6) Samdech hun sen 17-09-2016  (7)
Samdech hun sen 17-09-2016  (8)
Samdech hun sen 17-09-2016  (4)
Samdech hun sen 17-09-2016  (1)