កិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ របស់គណកម្មាធិការ គណបក្សប្រជាជន កម្ពុជា ក្រុងពោធិ៍សាត់


(ពោធិ៍សាត់​)៖​ កិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ របស់គណកម្មាធិការ គណបក្សប្រជាជន កម្ពុជា ក្រុងពោធិ៍សាត់ បានប្រារព្ធធ្វើនាថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៨​ នៅសណ្ឋាគារ ខេ អឹម ដែលមានអ្នកចូលរួមជាង២០០នាក់ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម ​ម៉ៅ ធនិន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណកម្មាធិការគណ បក្សខេត្តនិងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់។

លោក សំរឹទ្ធ អេង ប្រធានគណកម្មាធិការគណបក្ស ក្រុងពោធិ៍សាត់ បានជម្រាបជូនថា ក្រុងពោធិ៍សាត់ចាប់ពីបើកយុទ្ធ នាការឃោសនានៅថ្ងៃទី៧ខែកក្កដាមានអ្នកចូលរួម១៨ពាន់នាក់ រថយន្តតូច ធំ៤៣០គ្រឿង ម៉ូតូ៤៥០០គ្រឿងនិងបញ្ចប់យុទ្ធនា​ការ ឃោសនាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨មានអ្នកចូលរួមជិត២ម៉ឺននាក់ រថយន្តតូច ធំ៣៧៨គ្រឿង និងម៉ូតូ៥២០០គ្រឿង។ ក្នុងរយៈ ពេល២១ថ្ងៃ ក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់បានធ្វើពិធីដង្ហែរទ្រង់ទ្រាយធំ២លើក ចុះជួបសមាជិកតាមខ្នងផ្ទះបាន១៤៧២លើក បិទខិតបណ្ណ័តាមផ្ទះនិងទីសាធារណៈអស់ជាង១៦ពាន់សន្លឹកប្រជុំប្រមូលផ្តុំ៨៥១លើកនិងមានសមាជិកចូលរួមជាង២៤ពាន់នាក់​។ លោកបានឲ្យដឹងទៀតថានៅថ្ងៃទី២៩ខែកក្កដា គឺជាថ្ងៃបោះឆ្នោត ឃើញថាក្រុងពោធិ៍សាត់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី គ.ជ.ប មានចំនួន៣៦១៧៨នាក់ ក្នុងនោះបានទៅបោះឆ្នោត៣១.២០៥នាក់ ស្មើនឹង ៨៦,២៥% បានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន២៤,៥៨០សម្លែង ស្មើនឹង ៨៤,១១%។

​បន្ទាប់ពីបានក្រុមការងារនិងចៅសង្កាត់ទាំង៧ បានលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម មុន ពេលនិង ក្រោយបោះឆ្នោត និងបានធ្វើការពិភាក្សារកដំណោះស្រាយនោះរួចមក ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ផ្អែកតាមលទ្ធផលនៃ សម្លេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងពោធិ៍សាត់ ក៏ដូចទូទាំងខេត្តពិតជា មោទនៈ ភាពដោយសារបងប្អូនប្រជាពលរដ្ឋ លោកគោរព ស្រឡាញ់និងមានទំនុកចិត្ត ទើបបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បន្តការដឹកនាំ។ តាមរយៈនៃលទ្ធផលនេះក៏ផ្តើមចេញពីការខិតខំប្រឹង ប្រែងពីសំណាក់មន្ត្រី បក្សគ្រប់ផ្នែក គ្រប់ថ្នាក់ចុះជួយតាមបណ្តាសង្កាត់ សិក្សា ស្វែងយល់ វាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និង ការធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រោយពីទទួលបាន ជោគជ័យនេះក្នុងប្រធានគណកម្មាធិការ គណបក្សខេត្ត សូមឲ្យមន្ត្រីបក្សបន្តចុះជួបជាមួយសមាជិកបក្សនិង ការចូលរួមដោះស្រាយ នូវរាល់សំណូមពរផ្សេងៗ ដែលពួកគាត់មានតម្រូវការ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ត្រូវដោះស្រាយជាបន្ទាន់ជាពិសេសផ្តោតសំខាន់ ទៅលើជន ចាស់ជរា ស្ត្រីក្រីក្រមានកូនច្រើន កុមារកំព្រាជាដើម។

ជាមួយគ្នានោះដែរដើម្បីកាន់តែមានប្រៀបខ្លាំងថែមទៀតនោះ សូមឲ្យមន្ត្រីយើងប្រឹងប្រែងបន្ថែមទៀតក្នុងការការពារខ្សែក្រវ៉ាត់ រក្សាសាមគ្គីផ្ទៃក្នុងល្អ ចាត់ទុកជាមហាគ្រួសារតែមួយ រស់នៅ ក្រោមដំបូលគណបក្សតែមួយ បើកបេះដូងឲ្យទូលាយ មិនរើសអើងនិងមិនលាបព័ណដាក់គ្នាត្រូវចេះ គោរព ស្រឡាញ់គ្នាជួយគ្នាទៅវិញ ទៅមកទៅតាមលទ្ធភាពដែលមាន៕