កិច្ចប្រជុំ​ត្រួត​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង “ការ​ផ្ដល់​សេវា​សង្គម​សម្រាប់​រោងចក្រ សហគ្រាស​គ្រឹះស្ថាន (EBSS) និង​ពិភាក្សា​ស្ដីពី​ការ​បង្កើត​សេចក្ដី​ប្រកាស​រួម​ក្នុង​ការ​ផ្ដល់​សេវា​ទារកដ្ឋាន និង​មត្តេយ្យ​សិក្សា​នៅ​ក្នុង​រោង​ចក្រ​សហគ្រាស​គ្រឹះស្ថាន”


រាជធានី​ភ្នំពេញ ៖ ក្នុង​គោលដៅ​បង្ហាញ​ពី​បច្ចុប្បន្ន​ភាព​នៃ​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​គម្រោង (EBSS) និង​ធ្វើ​កិច្ច​ពិភាក្សា​ស្ដីពី​សេវា​ទារកដ្ឋាន និង​មត្តេយសិក្សា​នៅ​ក្នុង​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀប​ចំ​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង “ការ​ផ្ដល់​សេវា​សង្គម​សម្រាប់​រោងចក្រ សហគ្រាស​គ្រឹះស្ថាន (EBSS) និង​ពិភាក្សា​ស្ដីពី​ការ​បង្កើត​សេចក្ដី​ប្រកាស​រួម​ក្នុង​ការ​ផ្ដល់​សេវា​ទារកដ្ឋាន និង​មត្តេយ្យ​សិក្សា​នៅ​ក្នុង​រោង​ចក្រ​សហគ្រាស​គ្រឹះស្ថាន”។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម​ សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ​​​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​ជាមួយ​លោក​ស្រី Nathalie Dupont នាយិកា​​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ ​នា​ព្រឹ​ក​ថ្ងៃ​ចន្ទ ១​រោច​ ខែ​ស្រាពណ៍​ ឆ្នាំ​ច សំរឹទ្ធ​ស័ក ព.ស.២៥៦២ នៅ​សណ្ឋាគារ​ភ្នំពេញ។