ឯកឧត្តម ផន សូគីម បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនៈកិច្ចគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន


នាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនៈកិច្ចគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដឹកនាំដោយ ឯកឧត្តម Muhammad Anwar លេខាពិសេស អគ្គលេខាធិការព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕