លទ្ធផលបឋមរបស់កិច្ចប្រជុំ «ការប្រមូលស្រូវ-អង្ករ សម្រាប់នាំចេញទៅកាន់ ទីផ្សារអន្តរជាតិ ឆ្នាំ២០១៦-២០១៧»


ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦–នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្មបាន រៀបចំកិច្ចប្រជុំស្ដីពី «ការប្រមូលស្រូវ-អង្ករ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឆ្នាំ២០១៦-២០១៧» ក្រោមអធិបតិភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមដោយ ឯកឧត្តម   សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូនាយករដ្ឋមន្ត្រី ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា ដែលមកពី សមាគមន៍រោងម៉ាស៊ីនកិនស្រូវសហគមន៍ កសិករ និងស្ថាប័នហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានគោលដៅពិភាក្សាដើម្បីស្វែងរកដំណោះស្រាយចំពោះការធ្លាក់តម្លៃស្រូវនិងការនាំចេញអង្ករ ទៅទីផ្សារបរទេស។ ក្រោយពីបានពិភាក្សារួចមកកិច្ចប្រជុំក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទាក់ទង ទៅនឹងបញ្ញាសត្យានុម័តិនិងអត្តនោម័តិមួយចំនួនដូចជា អាកាសធាតុផ្លាស់ប្ដូរខុស ព្រាងទុកធ្វើឱ្យការប្រមូល ផលយឺតយ៉ាវ ព្រោះជាទូរទៅកសិផលត្រូវបានប្រមូលនិងលក់ចេញតាំងពីចុងខែសីហាមកម៉្លេះ ។ លើសពី នេះទៅទៀតស្រូវ-អង្ករ មិនអាចរក្សាទុកបានយូរលើសពីបីខែនោះទេ រួមផ្សំនឹងកង្វះខាតឃ្លាំងស្ដុកនិង ឧបករណ៍សម្ងួត។ ទាំងកសិករនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្វះទុនប្រវិល ដោយទុនមួយចំនួនត្រូវដាក់ដោយ ឡែកសម្រាប់ សងទៅម្ចាស់បំណុលវិញ។
ការចូលមកដល់នូវរដូវភ្ជុំបិណ្ឌ នាំឱ្យអ្នកទិញនិងអ្នកលក់ផ្អាកដំណើរការទិញ-លក់របស់ខ្លួនបណ្ដាលឱ្យមាន ការកកស្ទះការប្រមូលទិញ។ ចំណែកតម្លៃអគ្គិសនី និងការបង់ពន្ធនៅខ្ពស់នៅឡើយ ហើយរួមផ្សំនឹងកម្រៃ សេវាក្រៅផ្លូវការធ្វើឱ្យតម្លៃអង្ករខ្ពស់ជាងប្រទេសជិតខាង។ កត្តាទាំងនោះបណ្ដាលឱ្យរោងម៉ាស៊ីនកិនស្រូវ មួយចំនួនផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដោយផលចំណេញទាបពេក។ ជាមួយគ្នានេះប្រទេស ដែល សន្យានឹងទិញអង្ករពីកម្ពុជាដូចជាចិន ឥណ្ឌូណេស៊ី និងទីម័រខាងកើតមិនទាន់បានចុះហត្ថលេខា ជាផ្លូវការ ណាមួយ ធ្វើឱ្យឈ្មួញស្ទាក់ស្ទើរក្នុងការប្រមូលទិញ។
យោងតាមបញ្ហាប្រឈមខាងលើ កិច្ចប្រជុំមានដំណោះស្រាយដោយស្នើឱ្យក្រសួងពាណិជ្ជកម្មនឹងធ្វើការជា ប្រញាប់ជាមួយស្ថានទូតតំណាងប្រទេសអ្នកសន្យាទិញ ដើម្បីជំរុញការៀបចំអនុស្សរណៈនានារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដើម្បីបើកច្រកទីផ្សារជាផ្លូវការនិងដើម្បីឱ្យអ្នកលក់និងអ្នកទិញចុះកិច្ចព្រមព្រៀងទិញ -លក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍជនបទនឹងពិភាក្សា ដើម្បីដោះស្រាយបញ្ហាទុនប្រវិល សម្រាប់ធ្វើប្រតិបត្តិការ។
ក្រសួងពាណិជ្ជកម្មក៏បានណែនាំរួចផងដែរដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកជំនួញទាំងឡាយ តាមរយៈមន្ទីរ ពាណិជ្ជកម្មអំពីសក្តានុពលសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដើម្បីជាព័ត៌មាននិងលើកទឹកចិត្ត ក្នុងការប្រមូលទិញ។ តែទោះជាយ៉ាងនេះក្តី បញ្ហាតម្លៃអគ្គិសនីខ្ពស់ និងកម្រៃសេវាក្រៅផ្លូវការ ក្រសួង ពាណិជ្ជកម្ម នឹងរាយការណ៍ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា ដើម្បីសហការជាមួយស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។ ក្រសួងនឹង រាយការណ៍ផងដែរ ដើម្បីទទួលនូវអនុសាសន៍លើការសងបំណុល និងការអនុវត្តធុរកិច្ចឡើងវិញ៕

sou sak 16-09-2016 (3)

sou sak 16-09-2016 (13)

sou sak 16-09-2016 (14)

sou sak 16-09-2016 (15)

sou sak 16-09-2016 (12)

sou sak 16-09-2016 (11)

sou sak 16-09-2016 (6)

sou sak 16-09-2016 (8) sou sak 16-09-2016 (9)

sou sak 16-09-2016 (1)

sou sak 16-09-2016 (2)

sou sak 16-09-2016 (4)

sou sak 16-09-2016 (5)

sou sak 16-09-2016 (10)