រថយន្តពន្លត់អគ្គីភ័យចំនួន​ ៦គ្រឿង​ ប្រគល់ជូនការិយាល័យជំនាញនឹងអធិការនគបាលស្រុកចំនួន​៤


រសៀកថ្ងៃ​ ២៧​ ខែ​ សីហា​ ឆ្នាំ២០១៨​ នៅស្នងការដ្ឋានខេត្តរតនគិរីមានរៀបចំពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន​ ៦គ្រឿងជូនការិយាល័យជំនាញ នឹងអធិការនគរបាលស្រុកចំនួន៤​ ​។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្ត​ ព្រមទាំងមានការអញ្ឆើញចូលរួមពីរសំណាក់អស់លោកលោកស្រី​ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តក៏មានវត្តមានក្នុងនេះផងដែរ​ ។​

លោកឧត្តមសេនីយ៍ទោ
ងួន​ គឿន​ ស្នងការនគបាលខេត្តបានអោយដឹងថា​ រថយន្តពន្លត់អគ្គីភយថ្មីស្រឡាងទាំង​ ៦​គ្រឿងនេះ​គឺទទួលបានពីសំណាក់សម្តេច​ ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់ជូនខេត្តរតនគិរីសំរាប់ដាក់ពង្រាយនៅតាមតំបន់សំខាន់ៗរបស់ខេត្ត​ ក្នុងគោលដៅបង្ខិតសេវាពន្លត់អគ្គីភ័យអោយខិតជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបន្ថែមទៀត​ សំដៅឆ្លើយតបទាន់ពេលវេលានូវសំណូមពរចេញពន្លត់អគ្គីភ័យដែលអាចកើតឡើងនៅគ្រប់ទីកន្លែង​ ទាំងនៅទីប្រជុំជន​ នឹងទីជនបទដែលបង្ករផលប៉ះពាល់ដល់លំនៅដ្ឋាន​ និងការរស់នៅរបស់ប្រជាពលរដ្ឋ​ ។

លោក​ឧត្តមសេនីយ៍ទោ បន្តថានេះជាលើកទី២ហើយបន្ទាប់ពីលើកទី១ស្នងការដ្ឋាននគបាលខេត្តបានទទួលរថយន្តពន្លត់អគ្គីភ័យចំនួន​ ៤គ្រឿង​ ពីរក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧​ ខែ​ឧសភា​ ឆ្នាំ២០១៦​ ដែលបានបែងចែកដាក់ពង្រាយនូវស្រុកចំនួន៤​រួចហើយ​ រួមមាន​៖​ ស្រុកបកែវ​ អណ្តូងមាស​ វើនសៃ​ និងស្រុកកូនមុំ​ ។ លើកនេះរថយន្តពន្លត់អគ្គីភ័យ​ ៦គ្រឿងបន្ថែមទៀត​ ត្រូវដាក់ពង្រាយនៅស្រុកចំនួន​៤ទៀត​ដែលនៅខ្វះគឺ​ ស្រុកអូយ៉ាដាវ​ អូរជុំ​ លំផាត់​ និងស្រុកតាវែង​ នឹង​២គ្រឿងទៀតដាក់នៅស្នងការដ្ឋាននគបាលខេត្តសំរាប់ទទួលខុសត្រូវក្នុងក្រុងបានលុង​ ដែលជាមជ្ឍមណ្ឌលនឹងជាទីប្រជុំជនធំរបស់ខេត្ត​ ។

​ មានប្រសាសន៍សំណេះសំណាលជាមួយនាយនិងពលនគបាល​ដែលមកទទួលយករថយន្តពន្លត់អគ្គីភ័យនាពេលនេះ​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច​ តេជោហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ ជានិច្ចកាលសម្តេច​បានយកចិត្តទុក្ខដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ធ្វើអោយប្រជាពលរដ្ឋរស់នៅមានសន្តិសុខ​ សុវត្តិភាព​ នឹងប្រទេសជាតិមានការរីកចំរើន​ ។

ឯកឧត្តមអភិបាលខេត្តបន្តថា​ រថយន្តពន្លត់អគ្គីភ័យទាំងអស់នេះនឹងមានសមត្ថភាព​ នឹងលទ្ធិភាពក្នុងការចេញពន្លត់អគ្គីភ័យជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសំបែងជាដើម​ ។ ហើយថ្វីត្បិត​រថយន្តពន្លត់អគ្គីភ័យលើកនេះត្រូវបានដាក់ពង្រាយគ្រប់ស្រុក​ ប៉ុន្តែមន្រ្តីនគបាលជំនាញពន្លត់អគ្គីភ័យទាំងអស់ត្រូវចង់ចាំថាអគ្គីភ័យជាបាតុភាពមិនរើសមុខ​ អគ្គីភ័យកើតឡើងតែងតែខូចខាត​ អគ្គីភ័យយើងអាចជៀសវាងបានតាមរយះការបង្ការដែលគ្រប់ភាគីពាក់ព័ន្ធនឹងមនុស្សទាំងអស់ត្រូវចូលរួម​ ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់មន្រ្តីនគបាលជំនាញពន្លត់អគ្គីភ័យដែលមកទទួលរថយន្តនាពេលនេះខិតខំថែរក្សាក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​នឹងឧបករសំភារះអោយធានាគុណភាពប្រើប្រាស់បានយូរអង្វែងដើម្បីមានលទ្ធភាពបំរើសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន​ ។ ជាមួយគ្នានេះត្រូវចូលរួមបំផុសចលនាមហាជនអោយមានការចូលរួមបង្ការអគ្គីភ័យនៅគ្រប់មូលដ្ឋាន​ នឹងពង្រឹងការអនុវត្តន៍វិធានការជំនាញក្នុងការបង្ការ​ នឹងពន្លត់អគ្គីភ័យ​ ។

​ សូមបញ្ឆាក់ថារថយន្តពន្លត់អគ្គីភ័យនេះជាប្រភេទISUZUម៉ាក់FTRផលិតឆ្នាំ២០១៧​ នៅប្រទេសចិនជារថយន្តថ្មីគុណភាព១០០%ដែលផ្ទុកទឹកចំនួន៦.០០០លីត្រ​ ក្នុងនោះទឹក៤.០០០លីត្រ​ និងសាប៊ូ២.០០០លីត្រ​ ហើយកម្លាំងបាញ់ទឹកបានចម្ងាយ៦០ម៉ែត្រ​ និងបាញ់បានកម្ពស់ផ្ទះ៨ជាន់​ ៕