ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់ឯកឧត្តមអភិបាលខេត្ត


នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់ ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់។

នេះគឺជាទម្លាប់ ដែលឯកឧត្តមអភិបាលខេត្ត តែងតែចូលរួមដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ នៅមុនក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល ក្នុងនាមជាក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុកជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា៕