គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយឯឧ វុី សំណាង បានជួបសម្ដែងការគួរសមជាមួយ​ ឯឧ ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ


គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយឯឧ វុី សំណាង អភិបាលខេត្ត នៅរសៀលថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨នេះ​ បានជួបសម្ដែងការគួរសមជាមួយ​ ឯឧ ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ។

តាមរយះជំនួបនេះ យេីងនឹងអាចធ្វេីការរួមគ្នាដេីម្បីជំរុញ​និងអូសទាញអ្នកវិនិយោគទុនកូរ៉េ មកធ្វេីការវិនិយោគនៅកំពង់ស្ពឺកាន់តែច្រេីនថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងការនាំចេញ ដំណាំស្វាយ និងសាច់មាន់មកកូរ៉េ។