មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ


ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោយសម្រេចការងារ ១០០% ។ ប្រព័ន្ធធារាសាស្ត្រទាំង ០២ ប្រព័ន្ធ រួមមាន ៖
១. ប្រឡាយលេខ ៧៨ (ប្រឡាយបេតុង) ប្រវែង ១.១០០ ម និងសំណង់សិល្បការ ចំនួន ០១ កន្លែង ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ។
២. ប្រឡាយមេ ភូមិជង្រុក ប្រវែង ៣.០០០ ម និងសំណង់សិល្បការ ចំនួន ០៤ កន្លែង ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។