ក្រសួងទេសចរណ៍ ប្រកាសពីការកើនឡើងចំនូលនិង ភ្ញៀវទេសចរបរទេស


ប១ ប២២,៧លាននាក់ កើនឡើង៣,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ មានចំនួនជាង២,៦លាននាក់។ ចំណែកក្នុងខែកក្កដា មានចំនួន៣៩,៥ម៉ឺននាក់ កើនឡើង៨,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន៣៦,៤ម៉ឺននាក់ ។ នេះបើយោងតាមរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍ ។
របាយការណ៍បង្ហាញទៀតថា ក្នុងចំណោមភ្ញៀវដែលចូលមករយៈពេល៧ខែនេះ តាមផ្លូវអាកាសមានចំនួន១.៥១៧.៥៦១នាក់ តាមផ្លូវគោកនិងផ្លូវទឹកមានចំនួន១.២៣៩.១៣២ នាក់ ។ ចំណែកព្រលានយន្ដហោះដែលទទួលអ្នកដំណើរច្រើនជាងគេ គឺព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប មានចំនួន៨៥២.៩៣៧នាក់ តាមពីក្រោយដោយព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មានចំនួន៦៥៧.១១៨នាក់ និងព្រលានយន្ដហោះអន្តរជាតិកងកេង មានចំនួន៧.៥០៦នាក់ ។
រីឯភ្ញៀវទេសចរតាមប្រទេសដែលជាប់ចំណាត់ថ្នាក់ទាំង១០នៅកម្ពុជា ក្នុងរយៈពេល៧ខែនេះ វៀតណាមឈរលំដាប់ទី១ មានចំនួនជាង៥៥ម៉ឺននាក់ ថយចុះ១,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។ ចិនឈរនៅលេខរៀងទី២ មានចំនួនជាង៤៤ម៉ឺននាក់ កើនឡើង១២,៤% តាមពីក្រោយដោយកូរ៉េស្ថិតនៅលេខរៀងទី៣ មានចំនួន២១,៨ម៉ឺននាក់ ថយចុះ១៣,៤% ។ ថៃស្ថិតនៅលេខរៀងទី៤ មានចំនួនជាង១៩,៦ម៉ឺននាក់ កើនឡើង២១,០%, ឡាវស្ថិតនៅលេខរៀងទី៥ មានចំនួនជាង១៥ម៉ឺននាក់ ធ្លាក់ចុះ២៤,៥%។ សហរដ្ឋអាមេរិកនៅលេខរៀងទី៦ មានចំនួនជាង១៤,៥ម៉ឺននាក់ កើនឡើង១១,៣% ខណៈជប៉ុនស្ថិតក្នុងលេខរៀងទី៧មានចំនួនជាង១០,២ម៉ឺននាក់ កើនឡើង០,១% តាមពីក្រោយដោយអង់គ្លេសនៅលេខរៀងទី៨ មានចំនួនជាង៩,៦ម៉ឺននាក់ កើនឡើង៤,៣%និងបារាំងលេខរៀងទី៩ មានចំនួនជាង៨,៧ម៉ឺននាក់ កើនឡើង៣,២%។ រីឯម៉ាឡេស៊ីកើនឡើង២,៩%ស្ថិតលេខរៀងទី១០ មានចំនួនជាង៨,៣ម៉ឺននាក់ ។
ដោយឡែក ប្រជាជនខ្មែរដែលទៅទេសចរណ៍នៅក្រៅប្រទេសក្នុងរយៈពេល៧ខែឆ្នាំនេះ ដែរមានចំនួន៨១៥.០៥៧នាក់ កើនឡើង២៥,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ មានចំនួន៦៤៩.៧០៦នាក់ ។
កម្ពុជាបានស្រូបយកចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើនដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជួយបង្កើតការងារជូនពលរដ្ឋខ្មែរបានយ៉ាងច្រើន ។
កាលពីឆ្នាំ២០១៥ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ៤,៨លាននាក់ នាំមកនូវចំណូលប្រមាណ១៣%នៃផលិតផលក្នុងស្រុកសរុប ស្មើនឹងប្រមាណ៣ពាន់លានដុល្លារ ជួយបង្កើតការងារដោយផ្ទាល់បាន៦២ម៉ឺននាក់ ដែលជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋខែ្មរបាន យ៉ាងច្រើន ។
ទន្ទឹមនឹងនេះ កម្ពុជាក៏រំពឹងថា នឹងទទួលបានចំណូលប្រមាណ៥ពាន់លានដុល្លារនៅឆ្នាំ ២០២០ ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន៧,៥លាននាក់ ។
ដើម្បីសម្រេចគោលដៅនេះ បច្ចុប្បន្នក្រសួងទេសចរណ៍ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានខិតខំផ្សព្វផ្សាយ បំផុសចលនា និងសកម្មភាពនានាដូចជា ការបណ្ដុះបណ្ដាលធនធានជំនាញ ផ្សព្វផ្សាយចលនាទីក្រុងស្អាត រៀបចំពិធីបុណ្យផ្សេងៗ ធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបរទេសមកចូលមកទស្សនានៅ កម្ពុជា ៕