ជំនួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មអង្គការJICAស្តីអំពីប្រព័ន្ធកំពង់ផែEDI (Electronic Data Intercharge)


ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មរបស់អង្គការJICA ដែល ដឹកនាំដោយលោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូន។

លោកបណ្ឌិត FURUICHI បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ស្តីអំពីវឌ្ឍនភាព និងផែនការសម្រាប់ គម្រោង “ស្ទង់មតិលើប្លង់រចនាគោលទាក់ទងនឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែEDI” ដែលគាំទ្រដោយអង្គការJICA ។

លោកបណ្ឌិតបានផ្តល់អនុសាសន៍ជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា៖ គម្រោងប្រព័ន្ធកំពង់ផែEDI (មាន តម្លៃ១៤លានដុល្លារអាមេរិក) នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើ របាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការJICA និងភាគីពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការJICAលើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុង ភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរបន្ថែមឱ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា៖ គម្រោងនេះនឹងនៅតែដំណើរការតាមការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យអង្គការJICA ផ្តល់ការគាំទ្រលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ដល់ការកកស្ទះចរាចរណ៍(ចំណុចកដប)នៅផ្លូវជាតិលេខ១ ដោយការពង្រីកផ្លូវនៅក្នុងតំបន់សំខាន់ៗ មួយចំនួនព្រមទាំងផ្តល់ការគាំទ្រសម្រាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។

ក្រុមការងាររបស់អង្គការJICA បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនឹងផ្តល់ ព័ត៌មានត្រឡប់មកវិញទាក់ទងនឹងសំណើទាំងនេះ។

Meeting with JICA Mission Team on Port EDI

On August 27, 2018 at the Ministry of Public Works and Transport, H.E. Sun Chanthol met with a JICA mission team, led by Dr. Masahiko FURUICHI, Senior Advisor for the Transport Sector.

Dr. FURUICHI briefed Minister Sun on the progress and plans for the “Basic Design Survey on Grant Agreement for Port EDI” project, supported by JICA.

He advised the Minister that the Port EDI project, (at a cost of about US$14 million), will be operational by April 2021, and the final report of the study will be concluded with the inputs of MPWT, JICA and relevant stakeholders.

Minister Sun expressed his sincere thanks for the JICA team’s cooperation and support on the port EDI initiatives. He encouraged the mission team to further collaborate with the Ministry on the Phnom Penh Autonomous Port, Sihanoukville Autonomous Port, KAMSAB, the General Department of Waterway, and the Maritime Transports and Ports.

The Minister further requested that the JICA team coordinate their work with the Ministry’s IT department for further input so as to ensure that the project will remain operationally on scheduled.

Minister Sun furthermore requested that JICA provide support on the implementation of a project to improve the traffic bottlenecks on the NR#1 by enlarging the road in some critical areas, as well as support for a fly over project at Stung Bot area to connect to NR#5.

The JICA team took note of the Minister’s requests and will communicate back to the Minister on these requests.