សិក្ខាសាលាផ្សព្វផ្សាយជុំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់នៅកម្ពុជា


ព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញអមដំណើរឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងសិក្ខាសាលាផ្សព្វផ្សាយជុំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់នៅកម្ពុជា។ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានាពេលនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថាសិក្ខាសាលាផ្សព្វផ្សាយនេះ ដើម្បីឲ្យមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដ៏ទៃទៀតបានយល់ដឹង និងចូលរួមចំណែកអនុវត្តគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើកកម្ពស់គុណភាពនៃជីវិត និងសុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយអត្រាក្រីក្រនៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងផែនការ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត អង្គការដៃគូរ សរុបចំនួន១៣៥នាក់។