ឯកឧត្តម ហ៊ុន ម៉ានីបានអញ្ជើញជួបជាមួយ ប្អូនស្រីរងគ្រោះម្នាក់ដែលត្រូវបានមេការរោងចក្រប្រើអំពើហិង្សា


នៅមុននេះបន្ដិចយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបជាមួយ ប្អូនស្រី សួង ស្រីនិត ជាជនរងគ្រោះម្នាក់ដែរត្រូវបានមេការរោងចក្រប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ក្នុងទីក្នុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្នុងឪកាសដែរឯកឧត្តម និងគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំ 2nd Annual Commemoration of WARP Summit ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
ឯកឧត្តម ហ៊ុន ម៉ានី ពិតជាមានការស្លុតអារម្មណ៍ អាណិត ប្អូនស្រី សួង ស្រីនិត នៅពេលដែលឃើញសភាពជាក់ស្ដែងរបស់ និងការរៀបរាប់ទាំងក្ដុកក្ដួលរបស់ប្អូនស្រី ហើយឯកឧត្តមសន្យាថានៅពេលចប់កិច្ចប្រជុំនៅសាធារណរដ្ឋកូរ៉េ ត្រលប់ទៅកម្ពុជាវិញ ក្នុងនាមឯកឧត្តម ជាតំណាងរាស្រ្ត របស់ប្រជាពលរដ្ឋ ឯកឧត្តម នឹងរៀ់បចំបែបបទ ដើម្បីជម្រាបទៅស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបន្ថែមបន្ទូកពីលើកំណត់ទូត របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានធ្វើទៅស្ថាប័នប៉ូលីសតំបន់ Pochun ខេត្ត Gyonggi-do នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថាអំឡុងពេលនេះ នៅសាធារណរដ្ឋកូរ៉េគឺកំពុងអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌធំ ឬហៅថាបុណ្យ Chusok ហើយស្ថានប័នរដ្ឋ និងឯកជនទាំងអស់ត្រូវបានឈប់សម្រាក ជាហេតុធ្វើឲ្យចំណាត់ការនៃស្ថាប័នប៉ូលីសមានការយឺតយ៉ាវខ្លះ។
ជាការឆ្លើយតបយ៉ាងអួលអាក់របស់ប្អូនស្រី សួង ស្រីនិត ប្អូនស្រីគ្នានអ្វីស្មើនឹងសំពះអរគុណនូវទឹកចិត្ត និងជឿជាក់លើ លើចំណាត់ការរបស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា ឯកឧត្តម ឡុង ឌីម៉ង់ និងក្រុមការងារ ដែលបានសស្រាក់សស្រាំក្នុងការការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដីកូរ៉េនេះ ហើយប្អូនស្រីសំណូមពរឲ្យថ្នាក់ដឹកនាំស្វែងរកយុត្តិធម៌ជូនប្អូនស្រី ក៏ដូចជាពលរដ្ឋដទៃទៀត ៕
ច៣
ច១