សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន ចូលរួមសម្តែងការគួរសម


ព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម សុង ថោ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តចិន មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ( ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៨) ៕