ឯកឧត្តមផៃ ស៊ីផាន បញ្ជាក់ថា រាជរដ្ឋាភិបាល នូវតែប្រកាន់ខ្ជាប់នូវ តួនាទីរបស់ខ្លួន ដែលច្បាប់រដ្ឋ ក៏ដូចជារដ្ឋធម្មនុញ្ញ បានចែងជាធរមាន


ភ្នំពេញ៖ ឯកឧត្តមផៃ ស៊ីផាន មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជា នូវតែប្រកាន់ខ្ជាប់នូវតួនាទី របស់ខ្លួនដែលច្បាប់រដ្ឋ ក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរបានចែងជាធរមាន និងប្រគល់ភារកិច្ចអោយ ប្រតិបត្តិដោយគ្មានងាករេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីលោកផៃ ស៊ីផាន បានលើកឡើងនៅលើ ទំព័រហ្វេសប៊ុកផ្លូវ នៅរសៀលថ្ងៃនេះ ថា កម្ពុជាសូមថ្លែងអំណរគុណ ចំពោះការយកកចិត្តទុកដាក់ និង សម្ដែងនូវក្ដីបារម្ភទាំងអស់នោះ។ ក៏ប៉ុន្តែរាល់ការបារម្ភទាំងអស់នោះ គ្រាន់តែបង្ហាញ នូវទស្សនៈដឹង និងយល់ ដែល ស្រង់ចេញពីព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងលំអៀង ដែលជាព័ត៌មាន ឫរបាយការណ៍បំភ័ន្ត ឫប្រឌិតសម្រាប់ ហេតុផលនយោបាយ និងជំហរ ដែលមានទិសដៅខ្ទាស់ ឬបំផ្លាញនីត្យានុកូលភាព ប្រឆាំងនឹងច្បាប់ សណ្ដាប់ធ្នាប់សង្គមរួមជាមួយ និងដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថេរភាពកម្ពុជា។
ឯកឧត្តមផៃ ស៊ីផាន បានបញ្ជាក់ ថា “រាជរដ្ឋាភិបាលកម្ពុជា នូវតែប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ដែលច្បាប់រដ្ឋ ក៏ដូចជារដ្ឋធម្មនុញ្ញខ្មែរបានចែងជាធរមាន និងប្រគល់ភារកិច្ចអោយ ប្រតិបត្តិដោយគ្មានងាករេ។ រាល់រូបភាព នៃសកម្មភាពណាមួយ ដែលកើតមាន ចេញពីបុគ្គល ឬក្រុមណាមួយ ដែលយល់ឃើញថាជា ឧបសគ្គ ឬប្រឆាំងនឹងនីត្យានុកូលភាព សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ គឺត្រូវតែដាច់ខាតកម្ចាត់ និងបំបាត់ចេញពីសង្គម ប្រជាធិបតេយ្យខ្មែរបច្ចុប្បន្ន”។
ឯកឧត្តមផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា”សកម្មភាពនៃការគៀង គរកម្លាំងមហាជន នេះជាករណីព្រហ្មទណ្ឌសុទ្ធសាធ មិនត្រឹមតែប្រឆាំងនឹងតុលាការប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាករណី វាយប្រហារជាក់ស្ដែង ដល់សន្តិភាព និងសន្តិសុខជាតិទាំងមូល”។
ឯកឧត្តមផៃ ស៊ីផាន បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តំណាងឆន្ទៈ និងផលប្រយោជន៍មហាជនខ្មែរ ជាមួយឯករាជ្យភាពរបស់ខ្លួន ប្រកបដោយអធិបតេយ្យភាពពេញលេញ សូមអំពាវនាវដល់ភាគី ពាក់ព័ន្ធថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ សូម អធ្យាស្រ័យចូលរួមសហការ ដើម្បីធានា និងពង្រឹងនូវដំណើរ ការវិវត្តន៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយនីតិរដ្ឋ ស្ថេរភាព និងសន្តិភាព ក៏ដូចជាឱកាសមាសមួយ ក្នុងការអនុវត្តប្រកបដោយចីរភាព និងប្រសិទ្ធភាពតាមរយៈ កំណែទម្រង់ដ៏រស់រវើក របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងកា រឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋ៕