ស្រូវខ្វះទឹកប្រមាណ ៤០០ ហិកតា នៅក្នុងស្រុកបាភ្នំ កំពុងត្រូវបានអន្តរាគមន៍សង្គ្រោះ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍កាយស្តារប្រឡាយ ០១ ខ្សែ ប្រវែង ៣.២០០ ម ដើម្បីនាំទឹកពីប្រឡាយមេពោធិ៍លោក ទៅសង្គ្រោះដំណាំស្រូវ របស់កសិករដែលកំពុងមានតម្រូវការទឹកប្រមាណ ៤០០ ហិកតា នៅក្នុងឃុំស្ពឺ ក និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ការងារអន្តរាគមន៍នេះ បានចាប់ផ្តើមកាលពី ២៨ ខែសីហា ឆ្នាំ ២០១៨ ហើយមកដល់ពេលនេះ ទឹកបានទៅដល់ទីតាំងស្រែដែលខ្វះទឹកជាបណ្តើរៗហើយ ។