ឯកឧត្តម ផៃ ស៊ីផាន ស្វាគមន៍ជំនួបជាមួយបក្សប្រឆាំងលើបញ្ហាជាតិ ក្នុងក្របខណ្ឌសភា


ភ្នំពេញ៖ ជាការឆ្លើយតបទៅកាន់បក្សប្រឆាំង អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីបក្សកាន់អំណាច ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា បក្សប្រជាជនធ្វើការនៅក្នុងសភា ហើយបក្សប្រឆាំង ធ្វើការងារតាមចិញ្ចឹមផ្លូវ និងតាមផ្ទះ ដូចនេះ ពិបាកក្នុងការជួបជជែកគ្នា ។
មួយវិញទៀត បើជំនួបដោះស្រាយបញ្ហាជាតិ បក្សកាន់អំណាចស្វាគមន៍ តែជំនួបធ្វើឡើងតាមការ ចង់បានបក្សប្រឆាំង មិនអាចទទួលយកបានទេ។ មានន័យថា បើបក្សប្រឆាំងធ្វើការនៅក្នុងសភា ងាយស្រួលជជែកគ្នាជាង ។
ឯកឧត្តមបញ្ជាក់ថា “ជំនួបមិនដឹងជួបរឿងអ្វី ពិព្រោះគណបក្សនីមួយៗ នឹងមានការងារនៅសភាជាតិ បើគណបក្សប្រឆាំងបោះបង់ សភាជាតិចោល ហើយសភាគាត់ ធ្វើនៅតាមចិញ្ចឹមថ្នល់ ឬតាមផ្ទះអញ្ចឹងមិនដឹង ជួបគ្នារបៀបម៉េច ។ បញ្ហាទី២បក្សកាន់អំណាចចង់ជួបគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ តែមានរបៀបវារៈក្នុងការដោះស្រាយក្រៅប្រព័ន្ឋ តុលាការពីបញ្ហា នៃបន្ទុកតុលាការរបស់ បុគ្គលទាំង២ប្រធានអនុ ប្រធានបក្សប្រឆាំង នោះបក្សកាន់អំណាចពិបាកធ្វើណាស់ ដូច្នេះសម្តេចលោកមិនចង់ឲ្យមាន រឿងអាស្រូវរំលោភច្បាប់ អាស្រ័យដូចនេះជំនួបយើងជួប មិនអីទេព្រោះ ជាការជជែកក្នុងការ ផ្ទៃក្នុងជាតិ” ៕