ឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ក្រុមប្រឹក្សាឃុំ​ ​ និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ


នាព្រឹកថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ក្រុមប្រឹក្សាឃុំ​ ​ និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ មកពីឃុំត្រមូង​ ឃុំជាំ​ ឃុំជាំតាម៉ៅ​ ឃុំជាំក្រវៀន​ ឃុំទន្លូង​ ឃុំរូង​ និងឃុំចាន់មូល​ ចំនួន៥៤នាក់​ ដើម្បីស្វែងយល់អំពី ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តតួនាទីភារកិច្ច​ សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់​ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ថ្នាក់ឃុំ​ នៅសាលាឃុំត្រមូង​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។