ឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជានឹងសមាជិកសមាជិការក្រុមប្រឹក្សាឃុំ​ ​ និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​


នារសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជានឹងសមាជិកសមាជិការក្រុមប្រឹក្សាឃុំ​ ​ និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ មកពីឃុំមេមត់​ ឃុំដា​ ឃុំទ្រៀក​ ឃុំគគី​ ឃុំរំចេក​ ឃុំកំពាន់​ និងឃុំមេមង ចំនួន៦៣នាក់​ ដើម្បីស្វែងយល់អំពី ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តតួនាទីភារកិច្ច​ សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់​ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ថ្នាក់ឃុំ​ នៅសាលាឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។