ឯកឧត្តម សុខ ឥសាន ច្រានចោលគំនិតស្នើសុំព្រះរាជអន្តរាគមន៍បញ្ហានយោបាយ


ឯកឧត្តម សុខ ឥសាន បានច្រានចោលគំនិតរបស់ លោក លឺ ឡាយស្រេង ដែលស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីដោះស្រាយវិបត្តិនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន និយាយថា លិខិតរបស់លោក លឺ ឡាយស្រេង មានលក្ខណៈបង្ខិតបង្ខំព្រះមហាក្សត្រ និងជាការប្រមាថព្រះមហាក្សត្រ។ ឯកឧត្តម បន្តថា ជំហររបស់គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេនូវទស្សនទាននៃខ្លឹមសារលិខិតនោះ។