កិច្ច​ប្រជុំ​បច្ចេកទេស​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ


រាជធានី​ភ្នំពេញ៖ ប្រធាន-អនុ​ប្រធាន និង​សមាជិក​គ្រប់​គណៈកម្មការ និង​អនុ​កម្មការ​ទាំង​អស់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ណែនាំ​បច្ចេកទេស ដើម្បី​ឱ្យ​​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ត្រូវ​បាន​អនុវត្ត​ដោយ​ភាព​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​​ថ្ងៃ​ព្រហស្បតិ៍ ៤​​រោច ខែ​ស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ ដំណើរ​ការ​សំណេរ និង​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ បានបញ្ចប់​ទៅ​ដោយ​ភាព​រលូន គ្មាន​បាតុភាព​គួរ​អោយ​កត់​សម្គាល់​ណាមួយ​កើត​ឡើង​ឡើយ៕