ឯកឧត្តម ថង សាវុន អភិបាលខេត្ត សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋចំពោះបញ្ហាផ្លូវលំខូច ខាតជួសជុលមិនទាន់ពេលវេលាដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជាងពីរខែកន្លងមកនេះ


សូមបញ្ជាក់ថា ក្នុងដំណើរនាំយកអំណោយមនុស្ស
ធម៌របស់សាខាកាកបាទក្រហមខេត្តចែកជូនប្រជាពករដ្ឋជិត៣០០គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់នៅស្រុកតាវែងកាលពីព្រឹកថ្ងៃទី២ខែ​កញ្ញាឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីក៏បានអញ្ជើញពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយទឹក
ភ្លៀង។​

ឯកឧត្តមអភិបាលខេត្តបានជម្រុញអោយមន្ទីរ
សាធារណៈការនឹងដឹកជញ្ជូនខេត្តធ្វើការជួសជុលជា
បន្ទាន់ផ្លូវទៅកាន់បណ្តាស្រុកមួយចំនួន មានដូច
ជា ផ្លូវទៅកាន់ស្រុកតាវែង​ស្រុកវើនសៃ និងផ្លូវទៅកាន់ស្រុកអណ្តូងមាសប្រសិនអាកាសធាតុអំណោយផល(រាំងមិនមានភ្លៀង)ដើម្បីសម្រូលដល់ការធ្វើដំណើរទៅមករបស់ប្រជារដ្ឋ។​

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏សុំការ
យោគយល់ពីសំណាក់បងប្អនប្រជាពលរដ្ឋផងដែរចំពោះការយឺតយ៉ាវក្នុងការជួសជុលផ្លូវដែលរងការខូចខាតទៅកាន់បណ្តាស្រុកខាងលើដោយសារអាកាសធាតុ
មិនអំណោយផលគឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាងពីរខែកន្លងមកនេះ។