នាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បើកកិច្ចប្រជុំក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណ:កម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យអំពីគម្រោងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងបញ្ហាផ្សេងៗ នៅភូមិភាគទី៤ នាសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។