រដ្ឋបាលខេត្តកណ្តាល បានបើកវគ្គរំលឹកឡើងវិញស្តីពីគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់មន្ត្រីរដ្ឋបាលខេត្តកណ្តាល


នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨
នៅរដ្ឋបាលខេត្តកណ្តាល បានបើកវគ្គរំលឹកឡើងវិញស្តីពីគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់មន្ត្រីរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីជានាយក នាយករងតាមបណ្តាទីចាត់ការក្នុងសាលាខេត្តនិងមន្ត្រីពាក់ព័ន្ធនានាក្នុងសាលាខេត្តផងដែរ។ គោលបំណងនៃវគ្គសិក្សានេះគឺដើម្បីបន្ថែមការយល់ដឹងពីគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីសិទ្ធិអំណាចតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ខេត្ត ។ យល់ដឹងបន្ថែមពីរបៀបគ្រប់គ្រងរដ្ឋបាលទូទៅនៅថ្នាក់ក្រោមជាតិ បន្ថែមចំណេះដឹងឲ្យមានលទ្ធភាពរៀបចំផែនការសកម្មភាពការងារនិងការតាមដានព្រមទាំងការរៀបចំរបាយការណ៍ឆ្លុះបញ្ចាំងទៅនឹងផែនការសកម្មភាពការងារឲ្យកាន់តែប្រសើរ។