វិស័យវប្បធម៌ពិតជាដើរតួរយ៉ាងសំខាន់បំផុត មិនអាចខ្វះបានចំពោះការជម្រុញទេសចរណ៍ឲ្យមានការរីកចម្រើន និងខ្លាំងក្លា ដែលបានពង្រឹងខឿន សេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងអនាគត


នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ ឯកឧត្តម ឃឹម សារឹទ្ធ រដ្ឋលេខាធិការក្រសួងវិប្បធម៌និងវិចិត្រសិល្បះអញ្ជើញក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បះ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសំណូមពរដល់លោកប្រធានមន្ទីរដែលត្រូវឡើងថ្មីនាពេលនេះ ត្រូវខិតខំ បំពេញការងារ ការទទួលខុសត្រូវ និងមានសាមគ្គីភាព ផ្ទៃក្នុងល្អ ជាពិសេសសូមពិនិត្យមើលការបង្កើតឲ្យមានសារៈ មន្ទីររបស់ខ្លួនដើម្បីទុកដាក់វត្ថុបុរាណនានាក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាផងដែរ។