កិច្ចប្រជុំពិនិត្យផ្តល់យោបល់លើឯកសារស្តីពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ និងទិសដៅផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣


ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យផ្តល់យោបល់លើឯកសារស្តីពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងទិសដៅផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ការងារស្តារនិងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារផ្លូវដែក ការងារដឹកជញ្ជូនផ្លូវគោក ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អង្គភាពសហគ្រាសសាធារណៈ ការងារភស្តុភារកម្ម(ឡូជីស្ទីក) ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារគ្រប់គ្រងបរិស្ថាន បញ្ហាប្រឈម គោលនយោបាយ និងសកម្មភាពអាទិភាព ដើម្បីទទួល បានធាតុចូលបន្ថែមសម្រាប់ការកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០១៩-២០២៣។